ឃាត់ខ្លួនបុរសម្នាក់ ផុសព័ត៌មានញុះញង់ដល់សង្គម រឿងវីរុស COVID-19
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បុរសម្នាក់ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ដែលផុសព័ត៌មានមិនពិត ទាក់ទងទៅនឹងករណីវីរុសកូវីដ១៩ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលបានការឯកភាព និងយល់ព្រមពីលោកព្រះរាជអជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បុរសរូបនេះ ត្រូវចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយយោងតាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោស ពី៦ខែ ដល់២ឆ្នាំ ៕