គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាយេីងបានរកឃេីញករណីជំងឺ COVID-19​ សរុបចំនួន ៣ករណីហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២០​ វេលា​ម៉ោង​៨:៣០នាទីយប់ ប្រទេសកម្ពុជាយេីងបានរក​ឃេីញករណីជំងឺ COVID-19​ សរុបចំនួន ៣ករណីហើយ ដែលនេះជាការបង្ហាញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ករណីទាំងនោះរួមមាន ៖
-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19
-​ ១ករណី​ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ​

អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឲ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ​ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​។


ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ នៅទូទាំងប្រទេសយេីង បានធ្វេីតេស្តសរុបទាំងអស់ចំនួន​ ៤៨២ករណី​ហើយ៕
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

អត្ថបទដែលជាប់ទាក់ទង