កម្មវិធីការប្រកួតប្រជែងរ៉ូបូតធំជាងគេ ប្រចាំឆ្នាំ បានមកដល់វិញហើយ!

ភ្នំពេញ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន សូមបង្ហាញជូនកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២០ នឹងប្រព្រឹត្តិទៅខាងមុខនេះ នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រុមចំនួន៩ មកពីសាលាចំនួន៦ នឹងចូលរួមប្រកួតប្រជែងគ្នា ដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំ ដែលនឹងត្រូវតំណាងកម្ពុជាទៅចូលរួមប្រកួតព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិ ABU Robocon 2020 នៅកោះហ្វីជី។
រឹតតែពិសេសសម្រាប់ឆ្នាំនេះ វិញ្ញាសារនៃការប្រកួតគឺ រ៉ូបូតបាល់ឱប ដែលក្រុមទាំងអស់ត្រូវផលិតរ៉ូបូតចំនួនពីរ ដើម្បីចាប់ បោះ ទទួល ដាក់ និងទាត់បាល់ឱបអោយចូលទី។
អ្វីដែលយើងត្រូវការពីសាធារណជន គឺជាការគាំទ្រលើកទឹកចិត្ត ក្រុមនិស្សិតរបស់យើង ទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងការទស្សនាផ្ទាល់។

តើអ្នកគាំទ្រក្រុមណាដែរ?

កុំភ្លេចមកចូលរួមទស្សនា សំបុត្រចូលរួមទស្សនានឹងចែកជូនដោយឥតគិតថ្លៃ។ លក្ខន្តិកៈនឹងជម្រាបជូនពេលក្រោយ។
ក្រុមចូលរួម៖
-វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
-សាកលវិទ្យាល័យជាតិគ្រប់គ្រង
-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង