ប្រាសាទចំណាស់មួយដែលបានសាងឡើងកាលពីសតវត្សន៍ទី៦ មុនសម័យអង្គរវត្ត ត្រូវបានមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តរកឃើញ
ខេត្តស្ទឹងត្រែង៖ គេបានប្រទះឃើញប្រាសាទមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឫទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រាសាទបុរាណមួយកន្លែងនោះ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីជំនាញនៃមន្ទីរវប្បថម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ចុះរុករកឃើញ កាលពីដើមសប្តាហ៍នេះ បើតាមការបកស្រាយជាបឋមរបស់លោកប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ប្រាសាទនេះ កសាងឡើងក្នុងសតវត្សន៍ទី៦ មុនសម័យអង្គរវត្ត។ ជាមួយគ្នានេះ មន្រ្តីជំនាញ បានប្រទះឃើញស្រះទឹកបុរាណមួយកន្លែងទៀតដែរ ដែលមានចម្ងាយពីប្រាសាទនោះ ២៥០ម៉ែត្រ។
ប្រាសាទនេះ មានសភាពបាក់បែក និងហាក់បីដូចជាមានការកំណាយរូងចុះទៅខាងក្រោម និងមានចម្ងាយពីរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចម្ងាយប្រមាណ ១៣០ម៉ែត្រ៕