ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេច បង្កើត គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
បើយោងតាមសេចក្តីសម្រេច ដែលទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គណៈកម្មការនេះ ត្រូវបានបង្កើតឡើង ដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេសកម្ពុជា។
គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប៕ by AKP