កិច្ចប្រជុំពិនិត្យនិងកែសម្រួលចក្ខុវិស័យ បេសកកម្ម និងគោលបំណង របស់សាកលវិទ្យាល័យអន្តរជាតិ

នៅសាកលវិទ្យាល័យអន្តរជាតិ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិនិត្យនិង​កែសម្រួល​ចក្ខុវិស័យ បេសកកម្ម និងគោលបំណង ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ លោកសាស្ត្រាបណ្ឌិត នេត្យ បារ៉ុម ឯកឧត្តម សាម៉ន បណ្ឌិត្យ លោក សឿន សម្បត្តិ លោកបណ្ឌិត ផេង ចំរើន លោក ស៊ុន ហ័រ លោក នុត សុផល្លី លោក សារិន គេហទំព័រ លោក គឹម ម៉ារា លោក ស៊ុយ សុភា លោក យ៉ាន់ រតនៈពន្លឺ លោក ជុំ ជន ។


ក្នុងកិច្ចប្រជុំពិនិត្យនិងកែសម្រួលចក្ខុវិស័យ បេសកកម្ម និងគោលបំណងនេះ លោកសាស្ត្រាចារ្យមហា​បរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ក្នុងនាមលោកជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានលើកកិច្ចប្រជុំនេះឡើង ដើម្បី​​ឆ្លើយតបទៅនឹងដំណើរការដឹកនាំថ្មីៗ និងលើកជាសុចនាករមាន៣ ដែលមាន ៖ -១. ចក្ខុវិស័យ -២. បេសកកម្ម -៣.គោលបំណង ។

ឯកឧត្តម សាបូ អូហ្សាណូ បានលើកឡើងពីការកសាងធនធានមនុស្ស​ដែលមានវិជ្ជាជីវៈជំនាញ​ប្រកប​ដោយ​សមត្ថភាព​ និងសីលចរិយា ផ្ដល់នូវការអប់រំ​ដែលមានកម្រិតស្តង់ដារជាតិ លើវិស័យសុខាភិបាល​ឯកជន​លើក្រប​ខ័ណ្ឌ​គុណវុឌ្ឍជាតិ ឆ្លើយតបបានទៅនឹង​តម្រូវការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិ​ដែលកំពុងតែមានភាពរីកចំរើនទាំង​បញ្ញា​សម្បទា បំណិនសម្បទា ។

សាកលវិទ្យាល័យអន្តរជាតិ ដោយមានចក្ខុវិស័យច្បាស់លាស់ ” គុណភាព សុវត្ថិភាព គុណធម៌ ទំនួលខុសត្រូវ ” បានពង្រឹងឧត្តមភាពការសិក្សា និងស្រាវជ្រាវ ប្រែក្លាយពីសាកលវិទ្យាល័យអន្តរជាតិ ទៅជាឧត្តមសិក្សា​ឯកជន​មួយឈានមុខគេនៅកម្ពុជាក្នុងវិស័យសុខាភិបាល លើគុណភាពអប់រំ ស្រាវជ្រាវ និងការផ្តល់សេវាកម្មសហគមន៍ ដែលមានដំណោះស្រាយតាម​រយៈការហ្វឹកហាត់​សិក្សាស្រាវជ្រាវ​ បណ្ដុះនូវ​ឥរិយាបថ​សម្បទានស្មារតីស្រឡាញ់ និងថែរក្សាវប្បធម៌ជាតិ​ឱ្យដល់និស្សិត ។

បំណង​ក្នុង​ការ​លើកកម្ពស់ការ​​ប្រើប្រាស់បច្ចេក​វិទ្យា​នេះ​ ផ្តល់នូវការបង្រៀន ការស្រាវជ្រាវ និងសេវាកម្មសិក្សា គោលបំណង​ក្នុងការសម្រេច​​ឲ្យបាននូវ​ចក្ខុវិស័យ​ដែលមានសកម្មភាពលើសាកលវិទ្យាល័យអន្តរជាតិ និងបានលើកនូវយុទ្ធសាស្ត្រ មួយចំនួន ដើម្បីដំណើរការ​ឲ្យ​បាន​​ជោគជ័យ ដើម្បីពង្រឹងអភិបាលកិច្ចនីតិកម្មនិងការគ្រប់គ្រង សាកលវិទ្យាល័យ​អន្តរជាតិ ព្រមទាំងបាន​ប្រកាន់​យកកាលានុវត្តភាពរបស់រាជរដ្ឋាភិបាល ដែលមានគោលនយោបាយច្បាស់លាស់ អំពីវិស័យអប់រំឧត្តមសិក្សា​ឯកជន​និងជួយគាំទ្រ​ មានក្រសួងអប់រំយុវជននិងកីឡានិងក្រសួងសុខាភិបាល​ជាស្ថាប័ន​ជួយត្រួតពិនិត្យលើ​ដំណើរ​ការគ្រប់កម្រិត ។

​កម្ពុជាមានសុខសន្តិភាព សេរីភាព សេដ្ឋកិច្ចមានភាពរីកចំរើន​និងការអនុវត្តគម្រោងស្រាវជ្រាវ ការ​ផ្លាស់ប្ដូរគ្រូ និង​និស្សិត ក្នុងការជួយលើកកម្ពស់សមត្ថភាពធនធានមនុស្ស​ជាពិសេសនោះទៀត គឺប្រជាជាតិកម្ពុជាកំពុងមាន​កេរ្តិ៍​ឈ្មោះ​ក្នុងនិង​ក្រៅប្រទេស​អំពីជំនឿទុកចិត្តលើការបណ្ដុះបណ្ដាលជំនាញវេជ្ជសាស្រ្ត ដែលមាន​យន្តការត្រួតពិនិត្យ​គុណភាពអប់រំជាប្រចាំសម្រាប់គ្រួសារឧត្តមសិក្សាដែលបានបណ្តុះបណ្តាលវិស័យសុខាភិបាលមួយនេះ។

គោលបំណងរបស់សាកលវិទ្យាល័យអន្តរជាតិ គឺត្រូវពង្រឹង និងបណ្តុះបណ្តាលដល់និស្សិតឲ្យ​ទទួលបាននូវការ​អប់រំនិងប្រកបដោយគុណភាពទាន់សម័យកាល ចំណេះដឹង ចំណេះធ្វើ និង​សីលធម៌វិជ្ជាជីវៈ​ដែលអាចឆ្លើយតប​ទៅនឹងទីផ្សារការងារក្នុងតំបន់និងអន្តរជាតិ ហើយធានាបាននូវសមត្ថភាពនៃ​ការសិក្សាស្រាវជ្រាវដែលលើក​កម្ពស់​គុណភាពការបង្រៀន ការសិក្សា និងការអនុវត្តជាក់ស្ដែង ដើម្បីបម្រើផលប្រយោជន៍សហគមន៍ អនុវត្តបាននូវ​កិច្ច​សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុកនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពនៃការអប់រំ​ និងការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ ដែលការកសាងធនធានមនុស្ស និងរក្សាបាននូវធនធានមនុស្ស។

ចុងបញ្ចប់នៃការបិទការប្រជុំ ឯកឧត្តម សាបូ អូហ្សាណូ បានផ្តាំផ្ញើរដល់សាស្ត្រាចារ្យ និងថ្នាក់គ្រប់គ្រង ដឹកនាំនៃសាកលវិទ្យាល័យអន្តរជាតិ ត្រូវពង្រឹងបន្ថែមទៀតនូវគុណភាពអប់រំវិស័យសុខាភិបាលនេះ ដើម្បីលើកស្ទួយកំរិតចំណេះដឹងទាំងសមត្ថភាព សីលធម៌វិជ្ជាជីវៈ ទេពកោសល្យ ស្របទៅតាមចក្ខុវិស័យច្បាស់លាស់ ” គុណភាព សុវត្ថិភាព គុណធម៌ ទំនួលខុសត្រូវ ” របស់សាកលវិទ្យាល័យអន្តរជាតិអន្តរជាតិ និងអភិវឌ្ឍន៍ឲ្យទាន់សម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ៕ ដោយ ឃួន ភីរិទ្ធ

អត្ថបទដែលជាប់ទាក់ទង