អគ្គីភ័យឆេះតូបលក់ដូរចំនួន៥ ស្ថិតនៅផ្សារក្រមួនភូមិបាយ៉ាប តាមបណ្តោយផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី

ភ្នំណេញ៖ នៅវេលាម៉ោង ២០:៣៥នាទីយប់ ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ​២៥៦៣ ត្រូវនឹង​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្សារក្រមួនភូមិបាយ៉ាប តាម​បណ្តោយ​ផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី ផ្លូវលេខ១០២៨ ក្រុមទី១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ហេតុការណ៍អគ្គីភ័យនេះ បានបង្កឲ្យមានការឆាបឆេះផ្ទះដែលមានម្ចាស់ទីតាំងឈ្មោះ​ អ៊ឹម សារឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ​លក់ដូរ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់​ជាតូបសង់ពីដែក​ដំបូល​ស័ង្គសី ទំហំប្រហាក់ប្រហែល ៤ម៉ែត្រ គុណនឹង ១១ម៉ែត្រ ការឆេះនេះបង្កឲ្យមានការខូចខាត​គឺឆេះតូបលក់ដូរចំនួន ៥តូប រួមមានតូបបិទតែមម៉ូតូ ទំហំ ៤ម៉ែត្រ គុណនឹង ១១ម៉ែត្រ ចំនួន ១តូប ឆេះតូបកាត់ដេរសម្លៀកបំពាក់ ទំហំ ៣ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ឆេះតូបលក់ចាប់ហួយ ទំហំ ៣ម៉ែត្រ គុណនឹងម៉ែត្រ ចំនួន ១តូប ឆេះតូប​បិទតែម​ម៉ូតូ ទំហំ ៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ឆេះតូបលក់និងជួសជុលទូរស័ព្ទដៃ ទំហំ ៤ម៉ែត្រ គុណ​នឹង​១១ម៉ែត្រ ចំនួន ១តូប ឆេះតូបលក់ចាប់ហួយនិងផ្លែឈើ ទំហំ ៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ។


ក្នុងនោះ​សមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គិភ័យ​ការិយាល័យនគរបាលរាជធានីភ្នំពេញ​ ចំនួន​ ១៥គ្រឿង ដែលប្រើប្រាស់​ទឹកអស់ចំនួន​ ១២ឡាន ស្មើនឹង​ ៦៥ម៉ែត្រគូប​ រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង​ ៤ម៉ែត្រគូប​​ រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ​៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង​ ៦ម៉ែត្រគូប​ រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង​ ៦ម៉ែត្រគូប​ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ១គ្រឿង ប្រើប្រាស់​ទឹកអស់ចំនួន​ ១ឡាន ស្មើនឹង​ ៦ម៉ែត្រគូប​។


ក្រោយពីពន្លត់ចប់​នៅម៉ោង​២១.៣៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ទំហ៊ុំនៃការខូចខាតយើងនៅមិនទាន់ទទួលបានពី​សមត្ថកិច្ច​នៅ​ឡើយនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង