សិស្សានុសិស្ស រៀនតាមប្រព័ន្ធអេឡិកត្រូនិក(E-Learning) ដោយចូលទៅជ្រើសរើសវគ្គសិក្សាឬមេរៀនដែលត្រូវសិក្សាដោយឥតគិតថ្លៃនិងមិនចាំបាច់ចុះឈ្មោះចូលជាភ្ញៀវ

 

ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​​បង្កើត​ការ​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) ដើម្បី​ជា​ការជួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ដែល​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះ​អាសន្ន​នៅ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ក្រុង​សៀមរាប ក្នុង​ការ​ចូល​រួម​ទប់ស្កាត់​ការ​រីកដាល​នៃ​ជំងឺ COVID-19 ក្រសួង​​បាន​បញ្ចូល​មុខ​វិជ្ជា​ចំនួន​៦​មុខ មាន​ដូចជា៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសា​ខ្មែរ។ ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២០ ត​ទៅ៖

ការរៀនតាមប្រព័ន្ធអេឡិចត្រូនិច e-learning សម្រាប់ជំនួយដល់សិស្សានុសិស្ស ដើម្បីជាជំនួយដល់​ការ​សិក្សា​របស់សិស្សានុសិស្សថ្នាក់ទី៩ និងទី១១ ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ននៅ​តាមគ្រឹះស្ថាន​វិទ្យាស្ថាន​សាធារណៈនិងឯកជន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងរាជធានីភ្នំពេញ​ ។​ក្នុងឱកាសនៃការទប់ស្កាត់ចំពោះការររីករាលដាលជាមួយនឹងជម្ងឺកូវិដ 19 ក៏ដូចជាសម្រាប់សិស្សានុសិស្សដទៃ​ទៀតដែលមានបំណងទទួលការអប់រំបន្ថែម ក្រសួងអប់រំយុវជននិងកីឡា បានបង្កើតកម្មវិធីសិក្សា រៀនតាម​ប្រព័ន្ធ​អេឡិចត្រូនិច e-learning ដោយឥតគិតថ្លៃលើមុខវិជ្ជាឯកទេសមួយចំនួនចំនួន៦  ដែលអាចឲ្យប្អូន​សិស្សានុ​សិស្សទាំងអស់ដែលអាចសិក្សាដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាម​អេឡិចត្រូនិករបស់ក្រសួង កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងជំនួយដល់ការសិក្សារបស់ប្អូន​ៗ​សិស្សានុសិស្ស អាចនៅតែបន្តការសិក្សាបានដោយខ្លួនឯងនៅគ្រប់ទីកន្លែង និងស្របតាមពេលវេលាផ្ទាល់ខ្លួន​របស់សិស្សសានុ​សិស្ស​ សម្រាប់ជាជំនួយស្មារតីក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា​បឋមភូមិ​ និងទុតិយភូមិ តាមកាល​បរិច្ឆេទ​ដែលបានគ្រោងទុកមុខវិជ្ជាឯកទេសបង្រៀនទាំង ៦ រួមមាន​ ៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ ដែលដាក់ឱ្យដំណើរការកម្មវិធីបង្រៀនតាមអេឡិចត្រូនិចនេះចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០តទៅ​ ដោយសិស្សានុសិស្សអាចតាមដានតាមរយៈមធ្យោបាយដូចខាងក្រោម ៖
១-បណ្ដាញ youtube ត្រូវផ្លូវការរបស់ក្រសួង www.youtube.com/moeys ដែលនឹងមានវីដេអូ​បង្រៀន​ទាំង​អស់​សម្រាប់សិស្សានុសិស្សសិក្សាបាន ទៅតាមពេលវេលាជាក់ស្ដែងរបស់ខ្លួន។
២-ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង www.facebook.com/moeys.gov.kh ដែលនឹងធ្វើការផ្សព្វផ្សាយ​ជា​រៀង​រាល់ថ្ងៃក្នុងពេលព្រឹកសម្រាប់ថ្នាក់ទី៩ និងពេលរសៀលសម្រាប់ថ្នាក់ទី១២
៣-មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង elearning.moeys.gov.kh ដោយសិស្សានុសិស្សអាចចូល​ទៅសិក្សាបានដោយចូលទៅជ្រើសរើសវគ្គសិក្សាឬមេរៀនដែលត្រូវសិក្សាដោយឥតគិតថ្លៃនិងមិនចាំបាច់ចុះឈ្មោះចូលជាភ្ញៀវ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ក្រសួងអប់រំយុវជន និងកីឡា សូមលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណា​ព្យាបាលសិស្សចូលរួមជំរុញលើកទឹកចិត្តប្អូនៗសិស្សសានុសិស្សទាំងអស់ ជាពិសេសផ្ដល់លក្ខខណ្ឌ​អំណោយផល​ដើម្បីប្អូនៗអាចបន្តសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនិងបានជាប្រចាំដោយចូលទៅក្នុងគេហទំព័រនិងបណ្ដាញទំនាក់ទំនងសង្គមដែលបានផ្ដល់ជូនខាងលើតាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង