គ្រូឱសថបុរាណខ្មែរម្នាក់ ទូរស័ព្ទទៅគ្រូពេទ្យខេត្តសៀមរាប សុំព្យាបាលជំងឺកូវីដ-១៩
ខេត្តសៀមរាប៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលចំនួន៣៥ករណីហើយ នៅក្នុងទឹកដីកម្ពុជាយើង គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយអ្នកជំងឺទាំងនោះ កំពុងតែទទួលបានការព្យាបាលថែទាំ ពីសំណាក់ក្រសួងសុខាភិបាលកម្ពុជា យ៉ាងយកចិត្តទុកដាក់បំផុត។
ដោយឡែក នៅឯខេត្តសៀមរាប វិញ ក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ករណីផងដែរ ជាមួយគ្នានោះដែរ ក៏មានគ្រូឱសថបុរាណខ្មែរម្នាក់ បានទូរស័ព្ទទៅគ្រូពេទ្យ ដើម្បីសុំចូលខ្លួនមកព្យាបាលអ្នកជំងឺដែលវីរុសកូវីដ-១៩នេះ តែត្រូវប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បដិសេធ ក្រោមហេតុផលការព្យាបាលបែបនេះ គ្មានលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រត្រឹមត្រូវ៕
សូមប្រិយមិត្តអានលិខិតបដិសេធរបស់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដូចខាងក្រោម៖