Detail Top Banner

បង្ក្រាបយកស្នាដៃម្តងមើល អត់លេីកលែង​ដាច់ខាត​ ពួកខ្មោចល្បែង​ កុំអាងអ្នកនេះ​ អាងអ្នកនោះ​អោយសោះ​ បញ្ឈប់ជាបន្ទាន់

ភ្នំពេញ​ ៖​ ទីតាំងជល់មាន់ដុះស្លែមួយកន្លែង កម្លាំងចម្រុះ​ នៃគណ:បញ្ចាការឯកភាពខណ្ឌជ្រោយចង្វារ​ ដែលដឹកនាំដោយលោក​ កែវ​ សារ៉ាវុធ​ អភិបាលរងខណ្ឌ​ តំណាងលោក​ ឃ្លាំង​ ហួត​ នឹងកំលាំងសមត្ថិកិច្ច​ នៅរសៀលថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២០នេះ បានធ្វេីការឆ្មក់បង្ក្រាបយកស្នាដៃម្តង ត្រង់ចំណុចខាងក្រោយ​ ឡឥដ្ឋ​ ក្នុងភូមិសំបកមាស​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ ដោយឃាត់ខ្លួនអ្នកញៀនល្បែងចំនួន ៧នាក់​ ព្រមទាំងចាប់យកសម្ភារ:នៃវត្ថុតាងមួយចំនួន​ ។

​ តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកថា​ ទីតាំងខាងលេីកំពុងតែបេីកសង្វៀនប្រជល់មាន់​ និងអាប៉ោង​ ជារបស់ឈ្មោះឆាយ​ ហេីយបុគ្គលនេះតែងយកឈ្មោះអ្នកធំមួយចំនួន​ មកអួតអាង​ ដេីម្បីប្រកបរបរថោកទាបមួយនេះ​ ។ នាថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២០នេះ​ ភ្លាមៗអាជ្ញាធរមូលដ្ឋាន​ ដោយការចូលរួមពីកម្លាំងនគបាល​ខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ​ ដឹកនាំកម្លាំងចម្រុះ​ ឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់ខាងលេី​ រហូតឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់​ ម៉ូតូជាច្រេីនគ្រឿង​ មាន់អាគក សម្ភារៈនៃវត្ថុតាងមួយចំនួនទៀត​ ។

​ ក្រោយពីបញ្ចប់ក្នុងប្រតិបត្តិការរួចរាល់​ កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌជ្រោយចង្វារ​ បានធ្វេីការរុះរេីទីតាំងខាងលេី​ចោលតែម្ដង​ ។

រីឯមនុស្សចំនួន៧នាក់​ និងវត្ថុតាងខាងលេី​ ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដេីម្បីអនុវត្តន៍​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង