លោក ឆៃ បូណា នាយករដ្ឋបាល តំណាងឲ្យលោកអភិបាលស្រុកបានដឹកនាំមន្រ្តីចុះសួរសុខទុក្ខសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨.៣០នាទីព្រឹក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)ស្រុកអង្គស្នួល ដឹកនាំដោយលោក ឆៃ បូណា នាយករដ្ឋបាលសាលាស្រុក តំណាងឲ្យលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្កស្នួល ខេត្តកណ្តាល និងជាប្រធានកិត្តិយស(ស.អ.ក) អញ្ចើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខសមាគមន៍អតីតយុទ្ធជនកម្ពុជា។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក និងជាប្រធាន(ស.អ.ក)ស្រុកអង្គស្នួលលោកវរសេនីយ៍ឯក ពិន កែវណារិទ្ធ មេបញ្ជាការផ្នែកសឹករងស្រុក និង ជាអនុប្រធាន ស.អ.ក ស្រុក លោកវរសេ​នីយ៍​ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកលោក គុជ សុទ្ធា ប្រធានការិយាល័យសង្គមកិច្ចស្រុកនិងជាអនុប្រធានអចិន្ត្រៃយ៍ ស.អ.ក ស្រុក លោកស្រីមេឃុំ ជាប្រធានកិត្តិយសសាខា ស.អ.ក ឃុំ លោកនាយប៉ុស្តិ៍ ជាប្រធានសាខាស.អ.ក លោកស្រីមេភូមិ នឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ សូមជំរាបជូនថា នៅក្នុងអង្កពិធីនោះដែរ លោក ឆៃ បូណា ដែលជាតំណាងឲ្យលោកអភិបាលស្រុកអង្កស្នួល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ លោកអភិបាលស្រុក សួរសុខទុក្ខដល់ក្រុមគ្រួសារសមាគមអតីតយុទ្ធកម្ពុជា ស្រុកអង្គស្នួល ដែលមានជីវភាពរស់នៅក្រីក្រផងដែរ ព្រមទាំងបានចុះដល់តាមខ្នងផ្ទះនិមួយៗ ប្រមាណ ២គ្រួសារ។នាឱកាសនោះ គណៈកម្មាធិការ(សអក)ស្រុកអង្កស្នួល ក៍បានយកអំណោយខ្លះៗ ចែកជូន និងឧបត្ថម្ភជាថវិកា សម្ភារៈមួយចំនួន ជូនដល់ក្រុមគ្រួសារ(សអក) ក្នុងមួយគ្រួសារៗទទួលបានថវិកា ១០០០០០៛ (ដប់ម៉ឺនរៀល) អង្ករ០១បាវ =៥០kg មី ២កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួរ ទឹកក្រូច ២កេស ទឹកសុទ្ធ ២ កេស ត្រីខ ១យួរ ក្រម៉ា ១(សរុបជាថវិកា ៤២០ ០០០៛x២គ្រួសារ=៨៤០ ០០០៛)។

ក្រុមគ្រួសារដែលទទួលបានអណោយដូចខាងលើនេះរួមមាន ៖ ១-ឈ្មោះ ស៊ឹម សឿន ភេទប្រុស អាយុ៧០ឆ្នាំ (ជនពិការ) នៅភូមិសេរីសុខា ឃុំដំណាក់អំពិល ២-ឈ្មោះ សឿន ផល្លី ភេទស្រី អាយុ៥៧ឆ្នាំ (ពលី) នៅភូមិក្តាន់រយ ឃុំដំណាក់អំពិលស្រុកអង្កស្នួលខេត្តកណ្តាល ៕ ដោយ សភារាជNTV

អត្ថបទដែលជាប់ទាក់ទង