ថ្មី អត់ខ្វល់កូរ៉េខាងជើងចង់បាញ់ មីស៊ីល២គ្រាប់ កូរ៉េខាងជើងបាញ់កាលពីព្រឹកព្រលឹមនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នៅថ្ងៃសៅរ៍ទី ២១ មីនា ២០២០ នេះ ប្រទេសកុម្មុយនីស្តកូរ៉េខាងជើបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន២គ្រាប់ធ្លាក់ចូលទៅក្នុងសមុទ្ររវាងប្រទេសកូរ៉េខាងត្បូងនិង ជប៉ុនកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ មន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មីស៊ីលនេះបាញ់បានចម្ងាយ៤១០គីឡូម៉ែត្រ ក្នុងរយៈគម្ពស់ ៥០គីឡូម៉ែត្រ។

មន្ត្រីខាងលើមិនបានបញ្ជាក់អោយច្បាស់ពីពេលវេលានៃការបាញ់នេះទេ ដោយគ្រាន់តែដឹងថាបាញ់ចំនួន ២គ្រាប់ ចេញពីទីតាំងភាគខាងជើងនៃខេត្ត Pyongan ។ មុនពេញបាញ់កូរ៉េខាងជើងក៏បានប្រកាសថា បើកសម័យប្រជុំសភាប្រជាជនជាន់ខ្ពស់នៅថ្ងែទី១០ ខែមេសា ខាងមុខនេះ ដែលមានមេដឹកនាំ៧០០នាក់ចូលរួម។តាមពិតទៅកាលពីថ្ងៃទី៨ ខែមីនា ប្រទេសនេះ ក៏បានបាញ់មីស៊ីល៣គ្រាប់ដែរធ្លាក់ចូលទៅសមុទ្រចិន ។
គួររំឭកថាប្រទេសកូរ៉េខាងជើងរហូតមកពេលនេះ មិនមានព័ត៌មានអ្នកឆ្លង និងស្លាប់ ដោយ​សារCOVID-19 នៅឡើយទេ បើទោះជាកាលពីសប្តាហ៍មុនបែកធ្លាយថា កងទ័ពជាង១៥០នាក់មានផ្ទុកមេរោគនេះក៏ដោយ។

ទោះជាយ៉ាងណាក្តី ប្រទេសនេះបានដាក់ជនបរទេស៣៨០ ដែលភាគច្រើនជាមន្តី្រការទូតអោយនៅដាច់ដោយឡែករយៈពេល៣០ថ្ងៃ ចំណែកឆ្នាំសមុទ្រជប៉ុនវិញក៏បានអោយដឹងដែរថា មីស៊ីលនេះមិនបានធ្លាក់ចូលក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននោះទេ។៕

អត្ថបទដែលជាប់ទាក់ទង