ចុម ! ទើបចុះបង្ក្រាបបទល្មើសនាំចូល ស្ដុក ចែកចាយមេតាណុល ផលិតជាអាកុល ទីតាំងដុះស្លែ

រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនាំចូល ស្ដុក ចែកចាយមេតាណុល( ផលិតជាអាកុល)ប្រមាណ ៤ ២០០លីត្រ ដោយមានការចូលរួមពីមន្ដ្រីក្រសួងសុខាភិបាលនិងមន្ដ្រីស្ដង់ដាជាតិកម្ពុជានៃក្រសួងឧស្សាហ៍កម្មនិងសិប្បកម្មនិងមន្ដ្រីអាជ្ញាធមូលដ្ឋាននិងមានការសម្របសម្រួលដោយលោក សាយ ណារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


សូមបងប្អូនត្រូមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុខភាព ពីព្រោះ មេតាណុល គឺជា ថ្នាំពុល ។





