Detail Top Banner

អាជ្ញាធរថៃ បិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបន្តឹងវិធានការប្រយុទ្ធនិងជម្ងឺកូវីត១៩ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣មីនា

ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃ បិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបន្តឹងវិធានការប្រយុទ្ធនិងជម្ងឺកូវីត១៩ ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក ខេត្តបន្ទាយមានជ័យ ស្រះកែវ មានការអនុញ្ញាតឲ្យចេញចូលតែឡានដឹកទំនិញធំៗជាធម្មតាបាន។

ថ្លែងឲ្យដឹងក្នុងជំនួបព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ រវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក ។


ក្នុងជំនួបនោះបានបញ្ជាក់ឲ្យដឹងថា ខាងភាគីថៃ អនុញ្ញាតឲ្យចេញចូលតែឡានធំៗដឹកទំនិញ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារឡុងក្លឺគឺ អនុញ្ញាតឲ្យលក់ដូរ រស់នៅដោយគោរពតាមច្បាប់ប្រទេសថៃ ករណីចេញហើយពុំឲ្យចូលវិញទេ រហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ៕

អត្ថបទដែលជាប់ទាក់ទង