បាញ់ថ្នាំសម្លាប់មេរោគ covid-19 ក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូរទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ កំលាំងអាវុធហត្ថទាំង៩ ស្រុក ក្រុង បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់វីរុសកូវីដ១៩ នៅតាមបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្រុក ក្រុង ដើម្បីបង្ការទប់ស្កាត់ក្នុងនោះកំលាំងអាវុធហត្ថជំនាញបានបង្រៀនដល់កំលាំងអាវុធហត្ថឲ្យប្រើប្រាស់អាល់កុលលាងដៃ និងឲ្យចេះប្រើម៉ាសឡើងវិញឲ្យបានគ្រប់ៗគ្នានៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាយ នាយរងអាវុធហត្ថនិងពលអាវុធហត្ថជាច្រើននាក់ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់វីរុសកូវីដ១៩ នៅតាមបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្រុក ក្រុងនេះគឺយោងតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកបានចេញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថទាំងផ្ទៃប្រទេសត្រូវយកចិត្តទុកដាក់បំពេញការងារត្រូវយកចិត្តទុកដាក់ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួមសហការជាមួយរាជរដ្នាភិបាលក្នុងការចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ COVID19។
ត្រូវចាត់វិធាការដើម្បីបង្ការ ការឆ្លងនៃវីវុសកូវីដ១៩ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមអង្គភាពនីមួយៗត្រូវតែមាន ម៉ាស៊ីនពិនិត្យវាស់កំដៅក្នុងខ្លួនមុនពេលចូលធ្វើការ ទឹកអាល់កុល ឬជែលសម្រាប់លាងសំអាតដៃ ត្រួតពិនិត្យទាំងភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ទំនងការងារនៅបន្ទាយដោយត្រូវឲ្យពួកគាត់អនុវត្តវិធានការបង្ការការឆ្លងនៃវីរុស COVID-១៩ តាមរយៈការវាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ។
អង្គភាពអាវុធហត្ថទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះចាប់ពីថ្ងៃនេះតទៅ រហូតមានបទបញ្ចាថ្មី។
លោកបោនប៊ិនបានបញ្ជាក់ឲ្យដឹងទៀតថាជម្ងឺមេរោគកូរ៉ូណាឬកូវីត ១៩ COVID-19អាចឆ្លងតាមរូបភាពនិងស្ថានភាពផ្សេងៗ ក្នុងនោះមានការតម្រូវឲ្យលាងសម្អាតដៃនឹងទឹក ទឹកសាប៊ូនិងទឹកលាងដៃ HAND Gel ជាដើមហើយការជួបគ្នាឬស្វាគមន៍គ្នាដោយលើកដៃសំពះគ្នាឬ លើកដៃជាសញ្ញា ចៀសវាងចាប់ដៃព្រោះបារម្ភចម្លងមេរោគនេះ។លោកបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាដើម្បីពង្រឹងបន្ថែមឥរិយាបថនៃការសំពះគ្នាដល់មនុស្សទូទៅម្យ៉ាងរូបភាពមិនចាប់ដៃគ្នា មកជាលើកដៃសំពះគ្នានេះ ក៏ត្រូវបានឃើញថា មេដឹកនាំកំពូលៗក្នុងពិភពលោកបាននឹងកំពុងធ្វើនាពេលបច្ចុប្បន្នភាពមានការរីករាលដាលនៃមេរោគកូវីដ១៩ នេះផងដែរ ។ក្នុងនោះលោកបោនប៊ិនបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់សូមកាត់បន្ថយជាអប្បបរមា ក្នុងការនាំក្រុមគ្រួសារ ឬគ្រួសារកងទ័ពទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើតជាដើម៕