Detail Top Banner

ជនបរទេសម្នាក់លួចស្នាក់នៅកម្ពុជាខុសច្បាប់ គ្មានលិខិតឆ្លងដែនជាប់ខ្លួនសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន

រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានទទួលជនបរទេសម្នាក់ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ពាក់ព័ន្ធនឹងករណី ស្នាក់នៅតាម​ទី​សាធារណៈគ្មានលទ្ធភាពចិញ្ចឹមខ្លួនឯង (ដើរសុំទាន)និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះឈ្មោះ OGRADY JOHN JOSEPH ភេទប្រុស កើតថ្ងៃទី ២២–១២–១៩៦៨ ជនជាតិ អាមេរិកាំង គ្មានមុខរបរគ្មានកន្លែង ស្នាក់នៅពិតប្រាកដ ចូលមកកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅតាមទីសាធារណៈ និងដើរសុំលុយពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅម្តុំផ្សារចាស់ សម្រាប់ចំណាយលើការហូបចុក។ ចំណែកលិខិតឆ្លងដែនជនបរទេសរូបនេះបានប្រគល់ឲ្យស្រ្តីជនជាតិខ្មែរម្នាក់ ជួយរក្សាទុកឲ្យ ប៉ុន្តែពេលនេះមិនដឹងថានាងទៅណាទេ?
បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានសមត្ថកិច្ចចាត់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប​ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង