ឯកឧត្តម នៃ ចារី អភិបាលរងខេត្តតំណាងដ៍ខ្ពងខ្ពស់ឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តរងខេត្តកណ្តាល បាននាំយកថវិកាចំនួន ២៤លានរៀល ជួយឧបត្ថម្ភដល់ស្រុកអង្គស្នួលខេត្តកណ្តាល ដើម្បីចុះអប់រំនិងធ្វើការផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ.ឃុំរបស់ខ្លួន ដល់ប្រជាពលរដ្ឋសម្រាប់ជាយុទ្ធវិធីសាស្ត្រក្នុងការធ្វើអនាម័យអោយបានញឹកញាប់ ហើយពន្យល់ពលរដ្ឋកុំឲ្យមានការប្រមូលផ្ដុំគ្នានឹងចេញក្រៅ ត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវដើម្បីយើងទាំងអស់គ្នាបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវិដ១៩។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តបន្តណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី និងប្រទេសដ៏ទៃផ្សេងៗទៀត ដែលទើបបានត្រលប់មកក្នុងមូលដ្ឋានស្រុករបស់ខ្លួនអោយបានច្បាស់លាស់។

ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេស​ផ្សេងក្នុងមូលដ្ឋានរបស់ខ្លួនយើងណែនាំពន្យល់ដល់ពួកគាត់ឬក្រុមគ្រួសារគាត់ដាក់ឲ្យដាច់ពីគ្នាសិនក្នុងរយៈពេលយ៉ាងតិចឲ្យបាន១៤ឬ១៥ផងដែរ ឯកឧត្ដមអភិបាលរងខេត្តក៍បានណែនាំឲ្យអាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះជាប្រចាំថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។

បើក្នុងករណីមានការសង្ស័យត្រូវបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យជាបន្ទាន់​​ដើម្បីធ្វើការពិនិត្យ និងព្យាបាល។


ឯកឧត្ដមអភិបាលរងខេត្តកណ្តាលបន្ថែមថា ការចុះយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និងណែនាំជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ គឺអនុវត្តន៍តាមការគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃនិងក្រសួងសុខាភិបាល ស្ដីពីវិធានការណ៍បង្ការ ទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជាយើងនេះ។

បន្ទាប់មក លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានបងប្អូនពលករដែលមកពីប្រទេសថៃ ចំនួន ៦នាក់ ហើយស្រុកបានចាត់មន្ត្រីជំនាញចុះពិនិត្យសុខភាពរួចរាល់ហើយផងដែរ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩នេះឡើយ អាជ្ញាធរស្រុកក៏បានណែនាំឲ្យពួកគាត់ រស់នៅឲ្យដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដើម្បីបង្ការឆ្លងទៅក្រុមគ្រួសារ និងអ្នកជិតខាងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង