Detail Top Banner

បុរសជនជាតិចិនម្នាក់ លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៥

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី៥ បណ្ដាលអោយ ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង០០នាទីល្ងាចកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចអគារវិមានកុលាប ជាន់ទី៥B អគារC ផ្លូវព្រះនរោត្តម ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនជាតិចិន ទើបនិងមកស្នាក់នៅ​បន្ទប់លេខ​១៩០១ អគារC ខាងលើ ។
ប្រភពព័ត៌មានកន្លែងកើតហេតុ មិនដឹងថាបុរសជនចិនម្នាក់នេះ មានវិបត្តិអ្វីនោះទេ​បានជាលោតពីលើអគារកុលាបជាន់ទី៥ សម្លាប់ខ្លួនបែបនេះទេ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានយករថយន្តដឹកសពទៅតំកល់ទុក ដើម្បីធ្វើកោសល្យវិច័យ ៕

អត្ថបទដែលជាប់ទាក់ទង