ពេលនេះកម្ពុជាមានភារកិច្ច ៣សំខាន់ៗ ដែលត្រូវធ្វើ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ពេលនេះកម្ពុជាមានភារកិច្ច ៣សំខាន់ៗដែលត្រូវធ្វើដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩ ខណៈដែលកម្ពុជាមានកើនឡើង ៩៣ករណី ។
ថ្លែងក្នុងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤២២នាក់ មុននឹងចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ (COVID-19) ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាវីរុសកូវីដ១៩ ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភនោះ រួមទាំងកម្ពុជាផងដែរ សំរាប់កម្ពុជា ដោយសារតែជំងឺកូវីដ១៩នេះ សុទ្ធសឹងតែជនបរទេសចម្លងមកឲ្យកម្ពុជា មិនមែនកម្ពុជាចម្លងទៅបរទេសនោះទេ ។
ដូច្នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គ្រប់ភាគីពាក់ព័ន្ធទី១ ត្រូវបន្តការពារពីខាងក្រៅ ទី២ ការពារកុំឲ្យអ្នកកើតជំងឺហើយ កុំឲ្យឆ្លងទៅអ្នកដ៏ទៃទៀត និងទី៣ ព្យាបាលអ្នកដែលផ្ទុកជំងឺកូវីដ១៩ ឲ្យជាសះស្បើយ ។
ធ្វើមិចកុំឲ្យស្លាប់ដូចនៅអាមេរិក កុំឲ្យស្លាប់ដូចនៅអ៊ីតាលី កុំឲ្យស្លាប់ដូចនៅ អេស្បាញ កុំឲ្យស្លាប់ដូចនៅបារាំង និយាយអញ្ចឹងហ្មងទៅ អស់លោកនៅអាមេរិកាំង រឺអស់លោកនៅអ៊ឺរ៉ុប។ កុំថាខ្ញុំបង្អាប់អ៊ឺរ៉ុបអី ប៉ុន្តែខ្ញុំចង់និយាយសម្រាប់ប្រជាពលរដ្ឋរបស់យើងថា សូម្បីតែប្រព័ន្ធការពារដែលគេចាត់ទុកថាប្រទេសជឿនលឿនបំផុត មនុស្សស្លាប់គរជើងនិយាយតាមម៉ាបែបព្រោះដោយសារមានអ្នកខ្លះ ចូលចិត្តណាស់សរសេរ ប្រព័ន្ធការពារដល់ទន់ខ្សោយរបស់ឡាវ ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់ភូមា ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់នេប៉ាល់ ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់ស្រីលង្កាការ ចូលចិត្តណាស់និយាយ ប៉ុន្តែការជាក់ស្តែងអ្នកណាងាប់ច្រើនជាង និយាយឲ្យពិត និយាយមក មើលយើងយកគោលការអង្គការសុខភាពពិភព លោក មកនិយាយវិញទៅ ខ្ញុំសូមគោរពចំពោះអង្គការសុខភាពពិភពលោក ទាំងលោកអគ្គនាយកក៏ដូចជាមន្ត្រីអង្គការសុខភាពពិភពលោកដែលរាយនៅតាមប្រទេស គេមានគុណធម៌ណាស់ក្នុងការនិយាយស្តី ៕