ត្រូវដឹងពីការវិវត្តនៃការឆ្លងមេរោគ Covid-19វិញ ប្រសើរជាងការភ័យខ្លាច

 

សុខភាព៖ មេរោគកូវីដ​១៩ ដែលត្រូវបានគេដឹងថា គឺជាជំងឺឆ្លងបណ្តាលមកពីវីរុសដែលរកឃើញថ្មីបំផុត ហើយវីរុស​​ថ្មី​នេះ​មិន​ទាន់​ត្រូវបានគេដឹងនៅឡើយតាំងពីមុនពេលការផ្ទុះបានចាប់ផ្តើមនៅទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ២០១៩ មកម្លេះ។

មនុស្សមួយ​ចំនួន​មានការភ័យ​ខ្លាចហួស​ប្រមាណ​ជាហេតុ​ធ្វើឲ្យមាន​ការរើស​អើង​គ្នាទៅ​វិញទៅ​មក​ ទិញទំនិញស្តុកទុកជាដើម ហេតុដូចនេះ អ្នកគប្បីដឹងពីការវិវត្តឆ្លងនៃវីរុសកូវីដ១៩ ដើម្បីកាត់​បន្ថយកា​រ​ព្រួយ​បារម្ភហួសហេតុ ដែលនរណាៗ​ក៏អាចឆ្លងវីរុសប្រភេទនេះបានដែរ គឺឆ្លងតាមរយៈអ្នកដែលផ្ទុកមេរោគនេះផ្ទាល់តែម្តង ហើយជំងឺនេះ​អាច​ឆ្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ដំណក់​ទឹក​តូចៗ​ពីច្រមុះ​ឬមាត់​ដែលត្រូវ​បានរីករាល​ដាល​នៅ​ពេល​មនុស្ស​ម្នាក់មានការក្អក ឬខ្យល់ដកដង្ហើម នៅពេលដំណក់ទឹកទាំងនេះជាប់នៅលើវត្ថុនិងលើរាងកាយមនុស្ស្ស អ្នកផ្សេងទៀតដែលចាប់ឬប៉ះ​ផ្ទាល់វត្ថុ​ឬ​ផ្ទៃ​ខាងលើដោយមកប៉ះភ្នែកច្រមុះឬមាត់ មនុស្សទាំងនោះក៏អាចឆ្លង COVID-19 បានយ៉ាងងាយ លោកអ្នកក៏អាចនឹងងាយឆ្លងវីរុសថ្មីប្រភេទនេះបានយ៉ាងងាយដែរតាមរយៈខ្យល់ដកដង្ហើមរបស់​មនុស្សដែលបាន​ផ្ទុក​វីរុសនេះនៅក្នុង​ខ្លួន ដូច្នោះជាការប្រសើរអ្នកគប្បីនៅឲ្យបានឆ្ងាយយ៉ាងតិចមួយម៉ែត្រកន្លះពីគ្នា។

អង្គការសុខភាពពិភពលោក WHO ពេលបច្ចុប្បន្ននេះ ក៏បាននឹងកំពុងស្រាវជ្រាវពីការវិវត្តបន្ថែម​ទៀត​របស់​វីរុសកូរ៉ូណានេះផងដែរ កត្តាដែលជាគន្លឺះសំខាន់បំផុតនោះគឺ ការរក្សាអនាម័យរបស់ខ្លួនអ្នក បរិភោគអាហារបំប៉នសុខភាព ទទួលទានទឹកក្តៅ គេង​ឲ្យ​បាន​គ្រប់គ្រាន់ និងហាត់ប្រាណ​ឲ្យ​បាន​ជាប្រចាំ៕

 

អត្ថបទដែលជាប់ទាក់ទង