ផ្ទះឈើមួយខ្នងឆេះហ្មត់ ដោយសារបុរសម្នាក់ជាកូនបង្កេីតក្នុងគ្រួសារមួយ
ខេត្តបាត់ដំបង៖ មានករណីអគ្គិភ័យមួយ ផ្តេីមដោយបុរសម្នាក់ជាកូនបង្កេីតក្នុងគ្រួសារមួយ ដែលមានស្មារតីវិប្បលាសជាអ្នកបង្ក បានធ្វើឲ្យផ្ទះឈើមួយខ្នងឆេះហ្មត់។
តាមបញ្ជាភ្លាមៗរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល(អគ្គិភ័យ)បានចេញអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យមួយកន្លែងស្ថិតនៅក្នុងក្រុមទី៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងនា វេលារសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។
ពេលនេះសមត្ថកិច្ចនគរបាលបានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ៣គ្រឿងបាញ់ពន្លត់ រីឯលំនៅដ្ឋានមួយខ្នងធ្វេីពីឈេីខាងលេីថ្មខាងក្រោម ត្រូវបានអគ្គិភ័យលេបត្របាក់អស់៕