ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ​ កំពុងប្រយុទ្ធនិងវីរុសកូវីដ១៩

 
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់លោក​ លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី​-ខេត្ត ឯកឧត្តម​ លោក​ លោកស្រី ប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ​​ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស​ ជាអ្នកប្រយុទ្ធជួរមុខ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទៈមុះមុត​បំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅកម្ពុជា យ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី​ ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរ​មូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធជាតិ​ និងអន្តរជាតិទាំងអស់​ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា របស់សម្តេចតេជោ​ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ សិល្បករ សិល្បការិនី​ អ្នកសារព័ត៌មាន​ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែល​បានរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ​ ក្នុងការប្រតិបត្តិ នូវ​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏សូមឲ្យក្រុមគ្រូពេទ្យ​ មន្រ្តី​ បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែម​ទៀត ជាមួយក្រសួងសុខាភិបាល​ ក្នុងការអនុវត្តតាម​គោលនយោបាយនិងការណែនាំប្រតិបត្តិរបស់រាជរដ្ឋាភិបាល នឹងសូមជូនពរឲ្យមាន សុខភាពល្អ និងទទួលបាននូវជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID 19 នៅកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង