រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងកែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាពរាជរដ្ឋាភិបាល សម័យប្រជុំរដ្ឋសភានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិការដ្ឋសភាសរុប១២១រូប នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។
យោងតាមលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ផ្ញើជួនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ស្នើសម្ដេចប្រធានរដ្ឋសភាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការតែងតាំង និងកែសម្រួលសមាសភាពនៃរដ្ឋាភិបាល។
ក្នុងលិខិតស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី តែងតាំងទេសរដ្ឋមន្ត្រី៖
១. ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ទេសរដ្ឋមន្ត្រី
២. ឯកឧត្ដម ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)
៣. ឯកឧត្ដម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៤. ឯកឧត្ដម ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រ(ទទួលបន្ទុកបេសកកម្មពិសេស)
៥. ឯកឧត្ដម ពេជ្រ ប៊ុនធិន ជាទេស រដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)៕