Detail Top Banner

កូនស្រីរបស់តារាកំប្លែងជើងចាស់នាយត្រដក់ និងអ្នកនាងស្រីទូច ដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់អាស៊ានទាំងមិនដឹងមូលហេតុ

ភ្នំពេញ៖​នៅវេលាម៉ោង២.០០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺ កូនស្រីអតីតតារាកំប្លែងជើងចាស់ គឺនាយត្រដក់ និងអ្នកនាងស្រីទូច បានចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយមានយីហោ​ អាស៊ាន​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានបញ្ជាក់ថា នារីដែលដាច់ចិត្តចងកសម្លាប់ខ្លូនមានឈ្មោះ វ៉ាន់ ដានីត ហៅស្រី ពេជ្រ អាយុ៣១ឆ្នាំ មានកូនស្រីមួយអាយុជាង៣ឆ្នាំ មុនគាត់សំរេចចិត្តចងកនោះ ក៏មិនមានរឿងអ្វីធ្វើអោយគ្រួសារកត់សម្គាល់ថា គាត់គិតខ្លីរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួននោះទេ​ នៅរសៀលថ្ងៃទី៣០ ​ខែមិនា​ ឆ្នាំ២០២០ ​ស្រាប់តែបានទទួលដំណឹងថាមានមនុស្សស្រីចងកធ្វើអត្តឃាតក្នុងផ្ទះសំណាក់យីហោ អាស៊ាន ភ្លាមៗនោះក្រុមគ្រួសារបានទៅមើល គឺពិតជាកូនស្រីរបស់គាត់មែន ធ្វើអោយក្រុមគ្រួសារសោកស្តាយជាពន់ពេកមិនគួរណានាងគិតខ្លីបែបនេះសោះ។

ក្រោយសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យរួចរាល់ហើយ បញ្ជាក់ថា ពិតជាករណីចងកសម្លាប់ខ្លួនពិតប្រាកដមែន ក៏ធ្វើឯកសាររួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅវត្តទួលអស់លោក៕ ដោយ ជាសុគន្ធ

អត្ថបទដែលជាប់ទាក់ទង