មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឬCOVID-19 ឆ្លងតាមរយៈដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយៈការក្អក ឬកណ្តាស​ (មិនមែនហោះហេីរក្នុងខ្យល់ទេ)​


ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី ១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។
ពេលអ្នកជំងឺក្អក ឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទឹកមាត់ទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ ប៉ះជញ្ជាំង ប៉ះបង្កាន់ដៃ​ ដែលអ្នកជា ប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ​ ។
អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតទឹកមាត់ឬសំបោរចេញមកក្រៅ​ និងទាំងអ្នកឈឺ និងអ្នកជា ត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។
ចំពោះអ្នកជា ពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយក្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
សូមទស្សនាវីដេអូអប់រំខ្លី
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

អត្ថបទដែលជាប់ទាក់ទង