លោកអភិបាលរាជធានីភ្នំពេញ សូម្បីតែនិយោជក បុគ្គលិក កម្មករ-កម្មការិនី ក្រុមហ៊ុនសុិនទ្រី ក៏ត្រូវបានយកចិត្តទុកដាក់
សូម្បីតែនិយោជក បុគ្គលិក កម្មករ-កម្មការិនី ក្រុមហ៊ុនសុិនទ្រី ក៏ត្រូវបានយកចិត្តទុកដាក់ពីលោកអភិបាលរាជធានីភ្នំពេញរបស់យើង ដូចបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជាមួយនឹងCovid-19 ផងដែរ។
ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរង ហួត ហៃ បានអញ្ជើញប្រគល់ក្រមា១៧០០ និងសាប៊ូ ១៧០០ដុំ ជូនដល់ក្រុមហ៊ុនស៊ិនទ្រី លោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យបុគ្គលិក កម្មករ-កម្មការិនី ក្រុមហ៊ុនសុិនទ្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អជៀសផុតពីងឺឆ្លងនានា៕