ម៉ាឡេស៊ីកើនដល់ ៣១១៦ករណី រកឃើញអ្នកឆ្លង COVID-19 ២០៨នាក់ក្នុងមួយថ្ងៃ

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា អ្នកជំងឺចំនួន ៥នាក់ទៀត បានបាត់បង់ជីវិតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាហេតុនាំឲ្យចំនួនករណីស្លាប់ កើនឡើងដល់ ៥០នាក់ដូចខាងលើ។ ដោយឡែកអ្នកជំងឺចំនួន ១២២នាក់ ទៀតក៏បានជាសះស្បើយវិញផងដែរ នាំឲ្យចំនួនអ្នកជាសះស្បើយសរុប កើនឡើងដល់ ៧៦៧នាក់គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់តាមអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីពេលថ្មីៗថា អត្រាឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី អាចនឹងឈានដល់កម្រិតកំពូល នៅពាក់កណ្តាល ខែមេសានេះ ហើយវានឹងថមថយចុះមកវិញ ប៉ុន្តែ WHO ក៏បានព្រមានផងដែរថា ប្រសិនបើខ្វះការប្រុងប្រយ័ត្ន នោះការផ្ទុះជំងឺនេះនឹងកើនឡើងវិញ៕​by FN

អត្ថបទដែលជាប់ទាក់ទង