ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ១ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​​នឹងជំងឺកូវីដ១៩ តាមរយៈឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តក្នុងការរួមចំណែកការពារសុខភាពយើង គ្រួសារយើងនិងប្រជាពលរដ្ឋយើងជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលCovid19៕»

        សូមជម្រាបថា កាលពីថ្ងៃទី០១មេសា២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ​១៩ ៕ by PATOM

 

 

អត្ថបទដែលជាប់ទាក់ទង