លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ បន្ថែមលើថវិកាដែលលោកបានផ្តល់ជូនរួចហើយ ចំនួន ១០០០០០០រៀលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid19

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid19 លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ ” ខ្ញុំបាទ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid 19 ដោយសូមបង្វែរប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំបាទ ចំនួន ៥០០.០០០រៀលក្នុងមួយខែ ចំនួន ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺឆ្លង Covid 19 បន្ថែមលើថវិកាដែលខ្ញុំបាទបានផ្តល់ជូនរួចហើយ ចំនួន ១.០០០.០០០ រៀល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សុខភាពល្អ និងគេចផុតពីមេរោគ Covid 19 ទាំងអស់គ្នា។
Best wishes to all ! ”

អត្ថបទដែលជាប់ទាក់ទង