អស់បារម្ភរឿងខ្វះម៉ាសទៀតហើយ កម្ពុជា មានក្រុមហ៊ុនចិន១ អាចផលិតម៉ាសសម្រាប់គ្រូពេទ្យដែលក្នុង ១ថ្ងៃ អាចផលិតម៉ាស់បានចំនួន ៥០មុឺនម៉ាស

ថ្លែងក្នុងឱកាសចុះពិនិត្យការផលិតម៉ាសរបស់ក្រុមហ៊ុនចិនដែលមានទីតាំងនៅផ្លូវហាណូយខណ្ឌសែនសុខ រាជធានីភ្នំេពញនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុននេះមានម៉ាសុីនផលិតម៉ាសបានក្នុង១ថ្ងៃអាចផលិតម៉ាសសម្រាប់ផ្គត់ផ្គង់ដល់គ្រូពេទ្យបាន៥០មុឺនម៉ាស ។


ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ម៉ាសនេះមិនមែនសម្រាប់ពាក់រហូតទេគឺពាក់តែ១ដងត្រូវបោះចោលហើយ តែផលិតផលនេះគឺមានគុណភាពល្អ ដែលនេះគឺជាការសម្រាលបន្ទុកការនាំចូលម៉ាសពីក្រៅប្រទេស។


ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា ក្រុមហ៊ុនចិននេះក្នុង១ថ្ងៃអាចផលិតម៉ាសបានទាំងមនុស្សចាស់ និង កូនក្មេង ចំនួន៥០មុឺនម៉ាស ដូចច្នេះប្រជាជនកម្ពុជាយើងដែលមានអាយុលើសពី១ឆ្នាំ មានប្រហែលជា១៥លាននាក់ ហើយសង្ឃឹមថាក្រុមហ៊ុននេះអាចមានលទ្ធភាពផលិតម៉ាសគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបាន៕

អត្ថបទដែលជាប់ទាក់ទង