ឯកឧត្តម សូនី វង្សវិសិដ្ឋ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តម សូនី វង្សវិសិដ្ឋ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួនចំនួន៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការបរិច្ចាគនេះ គឺជាស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(covid-19) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
” ខ្ញុំបាទបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺឆ្លងកូវីដ១៩ (COVID-19) ដែលកំពុងបន្តរាលដាលនៅក្នុងព្រះរាជណាចក្រម្ពុជា។ សូមបងប្អូនជនរួមជាតិអនុវត្តអោយបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្កាការឆ្លងវីរុសនេះ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់យើង។ ”