ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ក្រុមហ៊ុនឯកជន ត្រូវនៅបន្តធ្វើការធម្មតា រដ្ឋនឹងសងថ្ងៃឈប់សម្រាប់ចំនួន៥ថ្ងៃវិញ នៅពេលវេលាសមស្រប
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៧ ខែមេសានេះ សម្តេច ហ៊ុន សែន ប្រកាសផ្អាកចូលឆ្នាំខ្មែរ ឆ្នាំនេះ។
សម្តេចបញ្ជាក់ថា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ក្រុមហ៊ុនឯកជន នៅបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាប់ចំនួន៥ថ្ងៃមកវិញ នៅពេលវេលាសមស្របណាមួយ៕