ក្រសួងទេសចរណ៍ ស្នើឲ្យបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានស្នើ​ឲ្យ​​អភិបាលរាជធានី-ខេត្ដ ចាត់វិធានការបិទអាជីវកម្ម​ម៉ាស្សា​សុខភាព និងស្ប៉ា ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋបាល​រាជធានី-ខេត្ត និងក្រសួងទេសចរណ៍ ជាបណ្ដោះអាសន្ន ចាប់​ពី​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការ​ជូន​ដំណឹងណឹងជាថ្មី។​

បើតាមលិខិតចំនួន២ដាច់ដោយឡែកពីគ្នារបស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ផ្ញើជូនទៅអភិបាលរាជធានី-ខេត្ដ ដែលបណ្ដាញ​ព័ត៌មានទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាន​បញ្ជាក់ថា ការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ានេះ គឺ​ដើម្បី​ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជា​សកលនៃ​ជំងឺ​កូវីដ​១៩។

សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នក​ជំងឺចំនួន៥៨នាក់ហើយ បានជាសះស្បើយ ហើយត្រូវបាន​ចាក​​ចេញ​ពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈ​ដែល​អ្នក​កំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៥៧នាក់ ក្នុងចំណោមកូវីដ១១៥ករណី គិតត្រឹម​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០៕​ by FN

អត្ថបទដែលជាប់ទាក់ទង