អង្គការសុខភាពពិភពលោកថា ករណីឆ្លងជំងឺ COVID-19 នៅអឺរ៉ុបមានចំនួនលើសពី ៦៨៧០០០ករណី

ប្រភពAKP យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺរាតត្បាតនៅតែបន្តរីករាល​ដាល ហើយឥឡូវនេះបានឆ្លងដល់មនុស្សចំនួន ១៥០០០០០​នាក់ហើយនៅទូទាំងពិភពលោក ក្នុងនោះប្រទេសជាច្រើនបានដាក់ចេញ​នូវវិធានការឃ្លាតឆ្ងាយពីសង្គមយ៉ាងធ្ងន់ធ្ងរ នឹងបានបិទព្រំដែន​របស់ពួកគេដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ និងបន្ធូរបន្ថយសម្ពាធ​ទៅលើសេវាកម្មថែទាំសុខភាពរបស់ពួកគេ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចុះបញ្ជីករណីឆ្លងប្រមាណជិត ៤០០០០០​ករណីនៃជំងឺ COVID-19 នៅក្នុងប្រទេសនេះ ខណៈដែលប្រទេសអ៊ីតាលី និងអេស្ប៉ាញ នៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់​ខ្ពស់បំផុត គឺចំនួន ១៦៥២៥នាក់ និង ១៣០៥៥នាក់ រៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង