មនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិកកើនឡើងដល់ជាង១៤៦០០នាក់

សហរដ្ឋអាមេរិកបានរាយការណ៍ថា អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតបានកើនឡើងរហូតដល់ ១៤៦៩៥នាក់ ដែលជាតួលេខនៃអត្រាស្លាប់ច្រើនជាងគេនៅលើពិភពលោកបន្ទាប់ពីប្រទេសអ៊ីតាលី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២០។
យោងទៅតាមរបាយការណ៍របស់សកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា មកទល់នឹងពេលនេះជំងឺរាតត្បាតសកល COVID-19 បានឆក់យកជីវិតពលរដ្ឋអាមេរិកចំនួន ១៤៦៩៥នាក់ ខណៈមានអ្នកឆ្លងជំងឺនេះសរុបទូទាំងប្រទេស ៤២៩០៥២ករណី ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ខណៈអ្នកជាសះស្បើយវិញមានចំនួនសរុប ២២៣៥៦នាក់៕ by AKP

អត្ថបទដែលជាប់ទាក់ទង