គម្រោង The Peak Project ទទួលបានសន្ទុះឡើងវិញឆ្ពោះទៅរកការបញ្ចប់គម្រោង
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (“Oxley Gem”) បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យបង្ហាញដោយក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd (“CRUCG”) ចាប់តាំងពីក្រុមហ៊ុនបានកាន់កាប់ជាអ្នកម៉ៅការចម្បងថ្មី សម្រាប់គម្រោងThe Peak Project ។
គ្រាន់តែក្នុងរយៈពេលមួយខែបន្ទាប់ពីក្រុមហ៊ុន CRUCG បានចាប់ផ្តើមការងារសាងសង់នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ ក្រុមហ៊ុននេះបានបង្ហាញថា ខ្លួនមានសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងគម្រោងនេះ។
លោកJia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុនCRUCG ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ «យើងបានចំណាយពេលវេលានិងធនធានជាច្រើនដើម្បីក្រុមរបស់យើងធ្វើការលើគម្រោងនេះយ៉ាងពេញលេញ។ អ្នកម៉ៅការបន្តនិងកម្មករជាច្រើនដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRUCG ក៏មានការជំរុញទឹកចិត្តនិងគាំទ្រខ្ពស់ផងដែរដើម្បីធ្វើឱ្យគម្រោងនេះត្រូវបានបញ្ចប់។»
ក្រុមហ៊ុន Oxley Gem សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលដៃគូវិនិយោគិន និងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការអត់ធ្មត់ និងការយោគយល់របស់លោកអ្នក លើការតែងតាំងអ្នកម៉ៅការចម្បងថ្មីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លទ្ធផលភ្លាមៗនៃវឌ្ឍនភាពការងារបង្ហាញថាការអនុវត្តនេះគឺជាការសម្រេចចិត្តត្រឹមត្រូវនិងទាន់ពេលវេលាសម្រាប់ផលប្រយោជន៍ល្អបំផុតរបស់គម្រោង៕