គ្រាន់តែរដ្ឋ New York របស់អាមេរិកមួយប៉ុណ្ណោះ មានករណីឆ្លង COVID-19 ច្រើនជាងប្រទេសទាំងអស់លើពិភពលោក
(ញូយ៉កស៊ីធី)៖ បើតាមការការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២០។យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins ដែលមានវែបសាយតាមដានជាប់លើ ចំនួនករណី COVID-19 នៅជុំវិញពិភពលោក និងនៅតាមប្រទេសនីមួយៗ បានបង្ហាញឲ្យឃើញថា តួលេខករណីឆ្លងនៅក្នុង រដ្ឋញូយ៉កតែឯងប៉ុណ្ណោះរបស់សហរដ្ឋអាមេរិក គឺច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។
គួរជម្រាបថា ក្នុងចំណោមករណីឆ្លង៤៦៦,៣៩៦នាក់ នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋញូយ៉កមានដល់ទៅ ១៦១៨០៧នាក់។
បើងាកទៅមើលអេស៉្បាញវិញ ដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេទី២ គឺមានត្រឹម១៥៧០២២នាក់ ហើយអ៉ីតាលីដែលឈរលេខ៣ មាន១៤៣៦២៦នាក់ ខណៈបារាំង (លេខ៤) និងអាល្លឺម៉ង់ (លេខ៥) មានច្រើនជាង១១៨០០០ករណី៕