នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ក្នុងខេត្ដព្រៃវែង

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកពារាំងទាំងមូល នូវកត្តាសំខាន់ៗ ៣៖

* ទី១៖ ឲ្យចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល សូមកុំឲ្យមានការធ្វើដំណើរទៅណាមកណា ធ្លងពីខេត្តមួយទៅខេត្ត។ ហើយ ក៏ចលនាអប់រំថែរក្សាអនាម័យ លៀងសម្អាតដៃនិងសាប៊ូ ឲ្យបានញឹកញាប់ ការរស់នៅស្អាត ត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ
* ទី២៖ អប់រំបងប្អូនប្រជាពលរដ្ឋ ក្នុងចូលឆ្នាំថ្មីនេះ សូមកុំឲ្យប្រមូលផ្ដុំគ្នាច្រើនលេងល្បែងកំសាន្ត ប្រជាប្រិយផ្សេងៗ នៅតាមទីវត្តអារ៉ាម ឬមួយប្រមូលផ្ដុំគ្នាច្រើន ក្នុងការជប់លៀងផឹកស៊ី នៅតាមគេហដ្ឋាន
* ទី៣៖ អ្នកដែលបាននៅដាច់ដោយឡែកគ្រប់១៤ថ្ងៃ ហើយក៏បានចេញទៅវិញ ក៏ត្រូវខិតខំថែរក្សាអនាម័យបន្តទៅទៀត ចំពោះអ្នកដែលមិនទាន់គ្រប់១៤ថ្ងៃ គឺនៅបន្តក្នុងការងារពិនិត្យតាមដានសុខភាពឲ្យគ្រប់១៤ថ្ងៃសិន មិនត្រូវចេញទៅណា មកណាទេ ដើម្បីបង្ការ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឧបត្ថម្ភទឹកក្រូចចំនួន ៥០០កេស ទៅសាលាស្រុក ៥០កេស និងឃុំទាំង៩ ក្នុង១ឃុំទទួលបាន ៥០កេស សរុបជាថវិកា អស់៣២៥០ដុល្លារ និងក្រុមជួយបាញ់ថ្នាំសម្លាប់មេរោគ ថវិកា៥០០០០០រៀល៕

 

អត្ថបទដែលជាប់ទាក់ទង