ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ” កូនអាណិតពុក “
ស្នាដៃនៃគំនិតប្រកបដោយឧត្តុងឧត្តម របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះនៅលើបណ្តាញសង្គម ដោយបានបង្ហាញពីសុឆន្ទៈនៃការអាណិតអាសូរចំពោះ ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន លោកក៏បាននិពន្ធនូវកំណាព្យមួយបទ ដែលមានចំណងជើងថា ៖
( កំណាព្យ) ” កូនអាណិតពុក ”
——————
– ពុកនឿយពុកហត់ពុកស៊ូទ្រាំ….ទោះញើសជោគជាំពេញអង្គប្រាណ…. ពុកតែងឆ្លៀតពេលមិនដែលខាន ….ឲ្យតែពុកបានជួបមុខកូន ។
– ការងារពុកច្រើនកើនមិនឈប់….ទាំងថ្ងៃទាំងយប់ពុកខំធ្វើ….បាយក៏មិនទៀងដំណេកក៏ស្ទើរ….ព្រោះពុកខំធ្វើកិច្ចការជាតិ ។
– ពួកកូនអាណិតពុកពេកក្រៃ….ពុកខំយប់ថ្ងៃមិនដែលថ្ងូរ….ទោះក្តៅរងារពុកនៅស៊ូ….មិនថាយឺតយូរពុកស៊ូទ្រាំ ។
– ពុកគឺជាព្រះរស់ក្នុងចិត្ត….កូនៗមែនពិតគ្រប់ៗគ្នា…..ព្រោះពុកបានជួយផ្តល់ការងារ….ឲ្យកូនធូរធារជួយគ្រួសារ។
– ពីមុនពួកកូនតែងគិតខ្លី…..ស្តាប់ពាក្យសំដីជនបោកប្រាស់….បង្ខូចឈ្មោះពុកមិនចេះខ្មាស ….ឥឡូវកូនច្បាស់ជឿលើពុក ។
– ពុកអើយថ្ងៃនេះកូនទឹកភ្នែក….អាណិតពុកពេកឃើញពុកហត់….ខំចេញបញ្ជាយ៉ាងហ្មត់ចត់….កុំឲ្យភ្លាំងភ្លាត់ឆ្លងកូវិដ ។
– ពុកបានលើកដៃលៃសំពះ…. សុំដល់ចិត្តរាស្ត្រឲ្យយោគយល់….ការផ្អាកចូលឆ្នាំព្រោះពុកខ្វល់….ខ្លាចឆ្លងរោគដល់មនុស្សគ្រប់គ្នា ។
– មានមនុស្សក្បាលរឹងជឿមុសា…..ពួកជនពាលាខំបំភ្លៃ….បំផ្លើសរឿងពិតបំប៉ោងន័យ….បង្កើតសំដីញុះញុងសង្គម ។
– ពួកកូនស្តាប់ពុកទុកជាយាន…..ទុកដូចជាស្ពានឆ្លងរកសុខ….ប្រសាសន៍ពុកផ្តល់ចងជាទំនុក…..ឲ្យកូនផុតទុក្ខអស់ក្តីកង្វល់ ។
– កូនសូមបួងសួងដល់ទេវតា….តាមថែរក្សាគ្រប់វេលា….សូមជន្មាយុយឺនយូរយា….សុខៈពលាពុកមាំមួន ៕ និពន្ធដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាក្រសួងព័ត៌មាន (កែសម្រួលដោយ PATOM PRESS)