ក្រសួងសុខាភិបាល រកឃេីញអ្នកជំងឺ(COVID-19) ២ករណីថ្មី ព្យាបាលជាសះស្បេីយចំនួន ២ករណីទៀត សរុប ៧៧នាក់

រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១២ មេសា ២០២០ ក្រសួងសុខាភិបាលរកឃេីញអ្នកជំងឺ COVID-19 ២ករណីថ្មី (ជនជាតិវៀតណាមម្នាក់ និងជនជាតិកាណាដាកាត់ចិនម្នាក់) ជាសរុបប្រទេសយេីងមានចំនួន ១២២ករណី និងបានព្យាបាលជាសះស្បេីយចំនួន ២ករណីទៀត សរុប ៧៧នាក់ ស្លាប់គ្មាន ។
ក្រសួងសុខាភិបាលពុំទាន់រកឃេីញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ដូច្នេះសូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បេីមិនចាំបាច់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥



