ប្រទេសកម្ពុជាពុំទាន់រកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទៀតទេ អ្នកជាសះស្បេីយសរុប ៧៧នាក់

ភ្នំពេញ៖ រហូតម៉ោង ៩ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំទាន់រកឃេីញអ្នកជំងឺ COVID-19 ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន ១២២ករណីដដែល និងករណីអ្នកជាសះស្បេីយសរុប ៧៧នាក់ ស្លាប់គ្មាន ។
ក្រសួងសុខាភិបាលពុំទាន់រកឃេីញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥





