កុមារកំព្រាក៏មានបេះដូង ក៏ចង់ឃើញមុខ ឪពុកម្តាយ របស់ខ្លួន

លោកជំទាវ ទាង អេង ទៀ សីហា បានគិតគូរពីសុខទុក្ខកុមារកំព្រា នៅខេត្តសៀមរាប ៖

” កុមារកំព្រាក៏មានបេះដូង ក៏ចង់ឃើញមុខ ឪពុកម្តាយ របស់ខ្លួន ចង់ស្គាល់ថា អាណាព្យាបាលខ្លួនមានមុខមាត់យ៉ាងម៉េចដែរ ? ចង់បានការឱបមួយដ៏កក់ក្តៅដូចក្មេងដ៏ទៃឯទៀត ។

ចង់រស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយការមើលថែរបស់គ្រួសារខ្លួន ចង់ហៅឈ្មោះមនុស្សជាទី​ស្រឡាញ់ដែលមិនធ្លាប់ឃើញមុខ នឹងឮសូម្បីតែសម្លេង ។
យើងសាកយកអារម្មណ៍ពួកគាត់
យកមកដាក់ក្នុងអារម្មណ៍ខ្លួនយើងផ្ទាល់ត្រឹមតែ ៥នាទី យើងនិងយល់អារម្មណ៍របស់ពួកគាត់ថា ឯកោ កម្រិតណា ចង់បានភាពកក់ក្ដៅប៉ុណ្ណា ។ សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ ដែលខ្ញុំមានកូនប្រុសម្នាក់ និងមានក្មួយៗរងចាំនៅផ្ទះ ខ្ញុំយល់ច្បាស់ពីអារម្មណ៍មួយនេះ ។ ម្សិលមិញឮពួកគាត់ហៅខ្ញុំថា ម៉ាក់ៗ ខ្ញុំពិតជាសប្បាយចិត្ត ហើយក៏សង្វេគណាស់ដែរ។
ទោះស្ថិតនៅក្នុងស្ថានភាពបែបណា លំបាកប៉ុណ្ណាក៏ដោយ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជានិច្ចកាលលោក ពិតជាគិតគូយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសគឺក្មួយៗ ជាកុមារកំព្រា និងជនពិការ ដែលខ្វះភាពកក់ក្តៅ ។
ខ្ញុំសន្តិភាព
ខ្ញុំកាកបាទក្រហមកម្ពុជា#Redcrosscambodia #Redcross international. #SIEMREAP #CAMBODIA
អត្ថបទដែលជាប់ទាក់ទង