ក្រសួងសុខាភិបាល វិធានការចត្តាឡីស័ក ១៤ថ្ងៃ លើកម្មករកម្មការិនីដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ដែលជាសំណើចំណាត់វិធានការចត្តាឡីស័ក ១៤ថ្ងៃ លើកម្មករកម្មការិនីដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ យោងសេចក្តីណែនាំចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលស្ដីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺវីត១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល។
