កូនល្អស្តាប់ពុក មិនចង់នាំទុក្ខ គេឯងគ្រប់គ្នា

ក្រោយពីបានឃើញកម្មករ កម្មការិនីបានគោរព និងបន្តនៅធ្វើការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានគោរពតាមសេចក្តីប្រកាស០២ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ជុំ កុសល បាននិពន្ធនូវកំណាព្យ ដែលមានខ្លឹមសារដូចខាងក្រោម៖
កូនល្អស្តាប់ពុក
******************
– កូនល្អស្តាប់ពុក….ស្តាប់ហើយចាំទុក…..ចងជាចំណាំ….សំដីគ្រប់ម៉ាត់….ដែលពុកបានផ្តាំ….កូនបានចងចាំ….ទុកជាគតិ ។
-កូននៅធ្វើការ…..មិនចេញទៅណា….ព្រោះកូនបានយល់….បើកូនចាកចេញ….កូននឹងខ្វាយខ្វល់…ព្រោះនាំរឿងដល់….គេឯងគ្រប់គ្នា ។
– ចូលឆ្នាំបីថ្ងៃ…..ទោះកូននៅឆ្ងាយ….មិនបានទៅស្រុក….ព្រោះពួកកូនៗ….មិនចង់នាំទុក្ខ….ម្យ៉ាងស្តាប់ពាក្យពុក….អប់រំទូន្មាន ។
– កូវីដរោគកាច….ជារោគកំណាច….ឆ្លងមិនរើសមុខ….ព្រោះតែហេតុណឹង….ទើបបានលោកពុក….មិនឲ្យទៅស្រុក….ព្រោះខ្លាចកូនឆ្លង ។
– កូនអរគុណពុក….. ដែលផ្តល់ទំនុក….ចិត្តកូនគ្រប់គ្នា….កូននឹងចងចាំ……គ្រប់ពេលវេលា….មិនភ្លេចឡើយណា….គុណពុកធំធេង ។
– មានពុកដឹកនាំ…..ជាតិយើងរឹងមាំ…..បានយូរអង្វែង….អភិវឌ្ឍបានសព្វ…..គ្រប់ទីកន្លែង…..កូនឃើញជាក់ស្តែង…..គ្មានអ្វីបិទបាំង ។
– កូនសូមលើកដៃ…..បង្គំអញ្ជលី…..បួងសួងសំពះ…..គោរពជូនពរ….. ពុកមានតេជ:….សូមឲ្យពុកឈ្នះ….គ្រប់ទិសគ្រប់ទី ៕ និពន្ធដោយ ឯកឧត្តម ជុំ កុសល រដ្ខលេខាធិកាក្រសួងព័ត៌មាន
អត្ថបទដែលជាប់ទាក់ទង