ក្រសួងសុខាភិបាល ករណីព្យាបាលជាសះស្បើយ៥នាក់ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មី

ភ្នំពេញ៖ រហូតម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសកម្ពុជាយេីងមានចំនួន ១២២ករណីដដែល និង មាន ៥ករណីជាសះស្បេីយបន្ថែមទៀត សរុប ១០៣នាក់ (ស្លាប់គ្មាន )។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥



