ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្តល់ជូនសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នូវជេលលាងដៃនិងម៉ាស់ ដេីម្បីប្រេីប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្តល់ជូនសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នូវជេលលាងសម្អាតដៃចំនួន ៤៤៨ដប និងម៉ាស់ចំនួន ៥០០០ ដេីម្បីប្រេីប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (COVID-19)។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ក៏បានគោរពជូនពរ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមគ្រួសារ ព្រមទាំងលោក លោកស្រី ដែលជាមន្ត្រីក្រោមឱវាទ សូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រេីន និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដោយក្តីគោរពដ៏ខ្ពស់បំផុត ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីផងដែរ។






