Detail Top Banner

ដំណឹងល្អពីក្រុងព្រះសីហនុ ឈ្មោះប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ ដែលមានសំណង់គ្រប់ប្រភេទដែលរងផលប៉ះពាល់ទាំងស្រុង ពីគម្រោងស្តារអូរ-ប្រឡាយ

សេចក្ដីជូនដំណឹង ស្ដីពីការបិទផ្សាយលើកទី១ ឈ្មោះប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ ដែលមានសំណង់គ្រប់ប្រភេទដែលរងផលប៉ះពាល់ទាំងស្រុង ពីគម្រោងស្តារអូរ-ប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៖

ផ្អែកតាមគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំងស្រុងពី​គម្រោង​ស្ដារអូរប្រឡាយចំនួន ១៨០គ្រួសារខាងក្រោមនេះ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួនមួយឡូត៍ក្នុងមួយគ្រួសារ ពីរដ្ឋបាលខេត្តសីហនុ ដើម្បីសាងសង់លំនៅឋាន ។
ចំពោះទីតាំងដី និងទំហំដី នៅពេលដែលរដ្ឋបាលខេត្តកំណត់ទីតាំងជាក់លាក់រួច រដ្ឋបាលក្រុងនិងជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅពេលក្រោយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំង ១៨០គ្រួសារ អញ្ជើញមកសាលាក្រុងព្រះសីហនុដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ឈ្មោះអោយបានត្រឹមត្រូវចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលជាម្ចាស់សំណង់រងផលប៉ះពាល់ទាំងស្រុងពីគម្រោងស្ដារអូរប្រឡាយ ប៉ុន្តែពុំមានឈ្មោះនៅក្នុងចំណោមប្រជាពលរដ្ឋ ១៨០គ្រួសារខាងក្រោម អាចដាក់ពាក្យបណ្ដឹង ឬតវ៉ា ឬជូនដំណឹងមករដ្ឋបាលក្រុងព្រះសីនុឲ្យបានមុនថ្ងៃទី២៤ ជាកំហិត។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមិនបានអញ្ជើញមកសាលាក្រុងព្រះសីហនុ ដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ឈ្មោះតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលក្រុងព្រះសីហនុ នឹងមិនទទួលខុសត្រូវករណីខុសឈ្មោះ ឬបាត់ឈ្មោះរបស់បងប្អូនប្រជាពលរដ្ឋឡើយ៕

អត្ថបទដែលជាប់ទាក់ទង