បើទោះបីជាមិនមានករណីថ្មីចម្លងជម្ងឺកូវិដថ្មី ក្រសួងសុខាភិបាលបានប្រកាសឲ្យប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់

 

ភ្នំពេញ៖ រហូតម៉ោង​០៩:៣០នាទីព្រឹក ថ្ងៃទី​២០ ខែមេសា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញអ្នកជំងឺ​ COVID-19​ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ដដែល​ និងមាន២ករណីបានជា​សះស្បេីយ​ សរុប ១០៧នាក់ (ស្លាប់គ្មាន)​។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

 

គួរំលឹកថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃស្ថានភាពជំងឺកូវីដ១៩ផងដែររយៈពេលថ្មីៗកន្លងទៅនេះ ក្នុងនោះអ្នកទេសចរជនជាតិបារាំង ចំនួន ៤រូប ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយអ្នកទេសចរជនជាតិបារាំងទាំងនោះក៏បានផ្ញើសារសម្ដែងនូវការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ខ្លឹមសារដែលត្រូវបានគេបកប្រែពីភាសាបារាំងថា « អរុណសួស្តី លោកវេជ្ជបណ្ឌិត សួន យើងស្តាយណាស់ដែលមិនបាននិយាយពាក្យបន្តិចបន្តួចថា អរគុណ ពួកអ្នករហូតមកដល់ពេលនេះ ឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋានទីក្រុងសេអ៊ូលហើយ ដោយសារពួកយើងទាំងបួននាក់ មានពេលវេលាខ្លីផង យើងសូមថ្លែងអំណរគុណ អស់ពីបេះដូង ចំពោះពួកអ្នកដែលបានថែទាំព្យាបាលជានិច្ចជាកាលដល់ពួកយើង អ្នកផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវេលា ពួកអ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា ដ៍ល្អ ពួកយើងសូមអបអរសាទរជាថ្មីម្តងទៀត ហើយពួកយើងសូមអរគុណមួយពាន់ដងដល់ពួក អ្នកហើយពួកយើងមិនអាចបំភ្លេចបានឡើយ នូវអំពើល្អរបស់ពួកអ្នក ពីយើងខ្ញុំ Jean Marie,Jeanine Heitzler, Jacques et Angele Dremiere »៕

អត្ថបទដែលជាប់ទាក់ទង