ក្រសួងសុខាភិបាលប្រកាសថា ពុំមានករណីអ្នកជាសះស្បើយទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីដែរ
(ភ្នំពេញ)៖ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា ពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសយេីងមានចំនួន ១២២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ សរុប ១១០នាក់ (ស្លាប់គ្មាន) ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោក នៅបន្តរាតត្បាតខ្លាំងក្លានៅឡេីយ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥