ព្រឹកនេះ ក្រសួងសុខាភិបាលបានប្រកាសថា សូមបងប្អូនបន្តប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់

រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ប្រភពក្រសួងសុខាភិបាលពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសកម្ពុជាយេីងមានចំនួន ១២២ករណីដដែល និង ពុំមានករណីជាសះស្បេីយ ជាសរុបយេីងមាន ១១០នាក់ ជាសះស្បេីយដដែល (ស្លាប់គ្មាន) ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាលបានប្រកាសថា សូមបងប្អូនបន្តប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកទាំងមូលកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥


